កូរ៉េ​ខាង​ត្បូង​មាន​គោល​ដៅ​បង្កើន​ល្បឿន​អ៊ីនធើណេត​រហូត​ដល់​មួយ​ពាន់​មេហ្កាប៊ីត​ក្នុង​មួយ​វិនាទី​នៅ​ឆ្នាំ​២០១២

ប្រទេស​កូរ៉េ​ខាង​ត្បូង​ត្រូវ​បាន​គេចាត់​ទុក​ជាប្រទេស​មួយក្នុងចំណោម​ប្រទេស​ដែលមាន​ល្បឿន​អ៊ីនធើណេត​លឿន​បំផុត​ក្នុង​លោក (ជាមធ្យម​ល្បឿនអ៊ីនធើណេត​នៅ​កូរ៉េ​ខាងត្បូងគឺ១២​មេហ្កាប៊ីត​ក្នុង​មួយ​វិនាទី)។ ភាគច្រើន​នៃប្រទេស​លោក​ខាង​លិច​​មិន​ទាន់​ទាំង​មាន​សេវា​ដែល​មានល្បឿន​២មេហ្កាប៊ីត​ក្នុង​មួយ​វិនាទី​ស្រូលបូល​នៅឡើយ​ផង។ បច្ចុប្បន្ន​​ ក្រុមហ៊ុន​សេវាកម្ម​អ៊ីនធើណេត (Internet Service Provider) ​ដែល​លឿន​បំផុត​អាច​ផ្តល់​សេវាអោយដោយល្បឿនចាប់​ពី៥០ ទៅ ១០០ មេហ្កាប៊ីត​ក្នុង​មួយ​វិនាទី។ ទោះ​ជា​យ៉ាង​នេះ​ក៏ក្ដី​ ក៏កូរ៉េ​ខាង​ត្បូង​មិន​ទាន់​ពេញ​ចិត្ត​នូវអ្វី​ដែលខ្លួន​សំរេច​បាននៅឡើយ។

តាម​ប្រភព​ព៌តមាន​ពីប៊ីប៊ីស៊ីបាន​អោយ​ដឹង​ថា នៅ​ក្នុង​ឆ្នាំ ២០១២ ខាង​មុខ​នេះ​ប្រទេស​នេះ​មាន​គោល​ដៅ​ក្នុង​ការ​សំរេច​អោយ​បាន​នូវ​សេវា​អ៊ីនធើណេត​ដែល​មាន​ល្បឿន​រហូត​ដល់​ទៅ​ ១០០០ មេហ្កាប៊ីត​ក្នុង​មួយ​វិនាទី។ រដ្ឋាភិបាល​កំពុង​លើក​ទឹក​ចិត្ត​អោយ​មានការ​វិនិយោគ​ពី​ផ្នែក​ឯកជន​ទៅ​លើ​វិស័យនេះ​ជា​ទឹក​ប្រាក់​រហូត​ដល់​ទៅ​ ៣,៤០០ កោដ៍វ៉ុន ដែលស្មើ​នឹង​៣០,៦៣ កោដ៍ដុល្លាសហរដ្ឋអាមេរិក ដើម្បី​សំរេច​នូវ​មហិច្ឆិតា​នេះ។ ចំនួន​ទឹក​ប្រាក់​នេះ​មានតំលៃ​ប្រហាក់​ប្រហែល​ទៅ​នឹង​ថវិកា​សំរាប់​ចំណាយ​លើ​វិស័យ​អប់រំ​ប្រចាំ​ឆ្នាំ​របស់​ប្រទេស​នេះ។

ល្បឿន​១០០០ មេហ្កាប៊ីត​ក្នុង​១​វិនាទី មាន​ន័យ​ថា​ក្នុង​រយៈពេល​១វិនាទី យើង​អាច​ទាញ​បាន​ឯកសារ​ទំហំ​១២៨មេហ្កាបៃឯណោះ។ ដូច្នេះ​បើ​ឯកសារ​វីដេអូ​ទំហំ​៧០០​មេហ្កាបៃ​ត្រូវ​ប្រើរយៈ​ពេល​តែ​5,47​វិនាទី។ សូម​គិត​មើល​ ថា​តើវាលឿនប៉ុណ្ណាទៅ។

ប្រភព ថិចស្ប៉ត

Advertisements

5 thoughts on “កូរ៉េ​ខាង​ត្បូង​មាន​គោល​ដៅ​បង្កើន​ល្បឿន​អ៊ីនធើណេត​រហូត​ដល់​មួយ​ពាន់​មេហ្កាប៊ីត​ក្នុង​មួយ​វិនាទី​នៅ​ឆ្នាំ​២០១២

  1. អោប្រទេសកូរ៉េជាទីស្នេហា សូមជួយចែករំលែកដល់ស្រុកខ្មែរផង
    មិនបានដល់លឿនអីម្លឹងៗពេកទេ សូមតែអាគម្រោងធម្មតាៗក៏បានដែរ
    ហេហេហេ….!! ចុះក៏លឿនអីក៏លឿនម្លេះ….!!

    • មិន​អី​ទេ​!! ចាំ​បាន ចាំខ្ញុំបញ្ជូន​គ្រួច​នាំ​សារ​ខ្ញុំ​ទៅ។ ពេល​អាន​សារ​ចប់ បោច​វា​​អាំង​តែ​ម្ដង​ទៅ​…!!! 😀

  2. ពិតជាអស្ចារ្យមែនប្រទេសគេ, មិនដឹងពេលណានៅខ្មែរមានបណ្តាអ៊ីនធឺណេតមានល្បឿនលឿនល្មមប្រើនឹងគេទេ។ សង្ឃឹមថា ពេលនោះការសិក្សាអប់រំនៅខ្មែរនឹងមានការរីកចំរើនដែរ ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s