ហ្គូកហ្គលជាក្រុមហ៊ុនដែលមានគេចង់បំរើការអោយ​ច្រើនបំផុត ច្រើនជាងម៉ាយក្រូសហ្វថ៍​ទៅទៀត

ហ្គូកហ្គលគឺជាក្រុមហ៊ុនដែលមានភាពទាក់ទាញ​បំផុត​ប្រចាំឆ្នាំ ២០១០ នេះ ដោយមានមនុស្ស​ជាច្រើន​ចាប់​អារម្មណ៍​ក្នុងការបំរើការ​អោយក្រុមហ៊ុននេះ។ ព៌តមាននេះទាញចេញពី​ការវិភាគ​ទៅលើ​របាយការណ៍អង្កេត​ (Survey) របស់ ក្រុមហ៊ុន​ជំនាញយូនីវើសាំ (Universum Consulting Firm) ទៅលើ​និស្សិត​ចំនួន ១៣០ ០០០ នាក់​ដែលមកពីសកលវិទ្យាល័យ​ធំៗ​នៅលើសកលលោក​ ដែលសិក្សាមុខ​ជំនាញ គ្រប់គ្រងមុខជំនួញ​ (Business) ឬ មុខជំនាញវិស្វកម្ម (Engineering) ។ ការអង្កេតនេះ​ត្រូវបាន​ធ្វើឡើង​នៅក្នុង​ប្រទេស​ ប្រេស៊ីល កាណាដា ចិន បារាំង អាល្លឺម៉ង់ ឥណ្ឌា អ៊ីតាលី ជប៉ុន រុស្ស៊ី ចក្រភពអង់គ្លេស និង សហរដ្ឋអាមេរិក។

ហ្គូកហ្គល​មិន​ត្រឹម​តែថែរក្សាតំណែងដែលគេ​ចូលចិត្ត​បំផុត​នេះបាន​២ឆ្នាំ​ជាប់គ្នា​តែប៉ុណ្ណោះទេ ហ្គូកហ្គលថែមទាំងរក្សាតំណែង​នេះ បានទាំង២ សំរាប់ទាំង​ផ្នែកជំនួញ (Business) និង ផ្នែកវិស្វកម្ម (Engineering) ដែលមានគេចូលចិត្តបំរើ​ការអោយ។ ការអង្កេត​នេះ​ត្រូវ​បានចាប់​ផ្ដើម​ធ្វើ​ឡើង​នៅក្នុង​ឆ្នាំ ២០០៩។ ក្រុមហ៊ុន​ម៉ាយក្រូសហ្វថ៍​ ដែលត្រូវបានគេចាត់ទុកថាជាគូរប្រជែងដ៏ធំបំផុត​របស់​ ហ្គូកហ្គល​បានធ្លាក់ពីចំណាត់ថ្នាក់​លេខ៣មកលេខ៧នៅក្នុង​ផ្នែកជំនួញ ប៉ុន្តែនៅរក្សាតំណែងលេខ​២​ដដែលសំរាប់ផ្នែក​វិស្វកម្ម។ ខាងក្រោមនេះ ជាតារាង​ប្រៀបធៀបក្រុមហ៊ុនដែលទាក់ទាញបំផុតទាំង១០ សំរាប់ផ្នែកទាំង២នេះ៖

ចំណាត់ថ្នាក់
ផ្នែកជំនួញ ផ្នែកវិស្វកម្ម
ហ្គូកហ្គល (Google) ហ្គូកហ្គល (Google)
ខេភីអ៊ឹមជី (KPMG) ម៉ាយក្រូសហ្វថ៍ (Microsoft)
អ៊ើនស្ទែនយ៉ាំង (Ernst & Young) អាយប៊ីអ៊ឹម (IBM)
ប្រាយស៍វ៉ធើហាវស៍ឃូពើ (PricewaterhouseCoopers) សូនី (Sony)
ដឹឡយថ៍ (Deloitte) ប៊ីអ៊ឹមដាបិលយូ (BMW)
ប្រុកធើអ៊ែនហ្គែមប៊ល (Procter & Gamble) អ៊ីនធែល (Intel)
ម៉ាយក្រូសហ្វថ៍ (Microsoft) ជេនឹរលអេឡិកទ្រិក ឬ ជីអ៊ី (General Electric)
កូកាកូឡា (The Coca-Cola Company) ស៊ីមេនស៍ (Siemens)
ជេភីម៉រហ្គែន (J.P. Morgan) ប្រុកធើអ៊ែនហ្គែមប៊ល (Procter & Gamble)
១០ ហ្កូលមែនសាកស៍ (Goldman Sachs) អ៊ែផល (Apple)

ហ្គូកហ្គល​បាន​វ៉ា​ដាច់​ម៉ាយក្រូសហ្វថ៍​ជា​ការមួយដែលគួរអោយចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ដោយព្រោះ​ប្លក់​ ស៊ីប៊ីអ៊ីនសាយថ៍ (CB Insights) បានប្រៀបធៀបចំនួនក្រុមហ៊ុនផ្សេងៗ ដែល​ក្រុមហ៊ុន​ទាំង​២​នេះបាន​ទិញ​ក្នុង​ឆ្នាំ ២០១០។ ហ្គូកហ្គលបានទិញចំនួន ២៣,៧៥% នៃ​ចំនួន​ក្រុមហ៊ុន​ទាំង​អស់​ដែលត្រូវបានទិញ​ក្នុង​ឆ្នាំ ២០១០ នៅពេលដែល​ម៉ាយក្រូសហ្វថ៍​មិនបាន​ទិញមួយសោះ៕

ប្រភពព៌តមាន ថិចស្ប៉ត់

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s