លែបថប់ដ៏សែនឈ្លើយ

ក្រុមហ៊ុនអូរីជីនភីស៊ី (Origine PC) ដែលជាក្រុមហ៊ុនផលិតម៉ាស៊ីនកុំព្យូទ័រសំរាប់ហ្គេម ទើបបានផលិតចេញនូវ ម៉ាស៊ីនកុំព្យូទ័រប្រភេទ យូរដៃ (Laptop) មួយដែលមាន សមត្ថភាពសែនខ្ពស់។

ម៉ាស៊ីនកំព្យូទ័រយូរដៃ អ៊ីអូអិន១៧

ម៉ាស៊ីនកំព្យូទ័រយូរដៃ អ៊ីអូអិន១៧

ម៉ាស៊ីននេះមានឈ្មោះថា អ៊ីអូអិន១៧ហ្គេមីងណូតប៊ុក (EON17 Gaming Notebook) ដែលមានអង្គគណនា (CPU) ប្រភេទ Intel Core i7 980X ដែលជាប្រភេទអង្គគណនា ដែលគណនាមានសមត្ថភាពខ្ពស់បំផុតក្នុង ពេលបច្ចុប្បន្ន ហើយដែលជាទូទៅគេប្រើ សំរាប់តែម៉ាស៊ីនកុំព្យូទ័រលើតុ (Desktop) ។ អូរីជីនភីស៊ីប្រើប្រាស់កាតក្រាហ្វិកវីដេអូ ដែលលឿនបំផុតរបស់ ក្រុមហ៊ុនអិនវីឌៀម៉ាក Nvidia Fermi GeForce GTX 480M ដែលមានអង្គចងចាំផ្ទាល់ខ្លួន (Dedicated memory) រហូតចំនួន ២ហ្គីហ្កាបៃ។ ម៉ាស៊ីនមូយនេះ ប្រើកាតក្រាហ្វិកវីដេអូប្រភេទនេះដល់ទៅ ២ គ្រឿងឯណោះ។ អ្វីដែលអស្ចារ្យបំផុតនោះគឺលែបថប់នេះ មានអង្គចងចាំមិនគួរអោយ ជឿររហូតដល់ទៅ ២៤ ហ្គីហ្កាបៃ (ជាធម្មតាលែបថប់ដែលមានអង្គចងចាំទំហំ ៤ ហ្គីហ្កាបៃនោះត្រូវបាន ចាត់ទុកថាជាម៉ាស៊ីនធំណាស់ ទៅហើយ)។ ក្រៅពីនោះអ៊ីអូអិន១៧ មានអេក្រង់ទំហំ ១៧,៣ អ៊ីង ហាដឌីស (Hard disk drive) ទំហំ ២តេរ៉ាបៃ និង បំពាក់ដោយ​ម៉ាស៊ីនប្លូរ៉េ (Blu-ray optical drive) និង ឌុយប្រភេទអេចឌីអ៊ឹមអាយ (HDMI 1.4 output) ទៀតផង។ យើងមិនទាន់ដឹងថា ថ្មរបស់វាមានសមត្ថភាពប៉ុណ្ណានៅឡើយទេ។ បើគ្រឿងផ្សំសុទ្ធតែធំៗម្លឹងៗ។

តំលៃរបស់អ៊ីអូអិន១៧ ចាប់ផ្ដើមពីជាង ២៨០០ ដុល្លាសហរដ្ឋអាមេរិកឡើងទៅ… គួរសមរបស់គេ…។ សំលឹងមើលទៅ គ្រឿងផ្សំរបស់ ម៉ាស៊ីននេះ… ជាពិសេសអង្គចងចាំ និង កាតក្រាហ្វិកវីដេអូ អាចអោយយើងគិតថាវាមិនថ្លៃណាស់ណាទេ…។

ប្រភពព៌តមាន និង រូបភាព ហ្គីហ្សម៉ូដូ

Advertisements

3 thoughts on “លែបថប់ដ៏សែនឈ្លើយ

  1. លែបថប់ដ៏សែនឈ្លើយ? ស្អីគេអីចេះ? ចំនងជើងប្រធានបទ និងន័យក្នុង ប្លក ម៉េចក៏មិនដូចគ្នាចឹង? ចង់ទាក់ទាញអ្នកមើលទេដឹង?

  2. តាមការពិតទៅ ចំណងជើងនេះមិនសំដៅថា លែបថប់នេះមានអត្តចរិត ឈ្លើយជ្រលើសប៊ើសអីនោះទេ។ ប៉ុន្តែគ្រឿងផ្សំរបស់វា ធំៗពេក… មើលទៅវាពិតជាឈ្លើយមែន​:)។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s